Saturday, January 3, 2015



រឿងចិញ្ចៀនជារឿងខ្លីដែលបង្កប់ទៅដោយអត្តន័យអប់រំដែលបង្កើតដោយស្នាដៃកូនខ្មែរនាចុងបំណាច់ឆ្នាំ២០១៤។ រឿង "ចិញ្ចៀន"ត្រូវបានផលិតដើម្បីចូលរួមប្រកួតក្នុងព្រឹត្តការណ៍ប្រកួតក្នុងស្រុកមួយ Bayon Short FIlm Contest 2014 និង ជាជ័យលេភីពានរង្វាន់លេខ ១ សម្រាប់ព្រឹត្តកាណ៍នេះផងដែរ។ មុននឹងរឿង"ចិញ្ចៀន"បានចាប់ផ្តើមផ្សព្វផ្សាយចែកចាយលើបណ្តាញសង្គម Facebook និង Youtube និងមានការគាំទ្រយ៉ាងច្រើននោះ យើងខ្ញុំសូមជម្រាបខ្លះៗអំពីការផលិតរឿងអប់រំខ្លីនេះឡើង និង ផលវិបាកដែលយើងខ្ញុំបានជួបប្រទះ។

១.ការចាប់ផ្តើមសាច់រឿង និងប្លង់ថត
ដំបូងឡើយ យើងបានចាប់ផ្តើមសរសរសាច់រឿង២ ទៅ៣រឿងដើម្បីពិភាក្សាគ្នា ដែលចំណាយប្រហែលជាមួយខែ រហូតដល់សម្រេចយកសម្រេចរឿងមួយនេះ(ចិញ្ចៀន)បន្ទាប់ពីយើងបានពិភាក្សាគ្នា ពេញមួយថ្ងៃ មុនថ្ងៃផលិត។ យើងចង់បានសាច់រឿងមួយដែលប្លែក ចង់ឲ្យអ្នកទស្សនារំជួលចិត្ត និងស្មានមិនត្រូវសាច់រឿងនោះទើបហៅថា ជារឿងដែលមានភាពទាក់ទាញ។ យើងបានគិតអំពីឈុតនិមួយ(Screenplay)យ៉ាងលំហ្មត់ចត់ដើម្បីឲ្យអ្នកទស្សនាមិនមានភាពធុញទ្រាន់ជាមួយសាច់រឿង។ តែទោះយ៉ាណាក៏ដោយ យើងប្រើពេលតែមួយថ្ងៃប៉ុណ្ណោះសម្រាប់អនុវត្តលើការងារសម្រេចចុងក្រោយនេះ។



2. ការចាប់ផ្តើមថត

-វាជាឩបសគ្គសម្រាប់យើងខ្លាំងណាស់ពីព្រោះថាពួកយើងមិនមានសំភារះគ្រប់គ្រាន់ តែទោះយ៉ាងណាក៏បងប្អូនខ្មែរមានចិត្តចេះចែករំលែកដែលពួកយើងអាចខ្ចី ពន្លឺ(light) ពីអ្នកដែលធ្លាប់ធ្វើកុនពីមុន ព្រមទាំម្ចាស់ហាងលក់កាមេរ៉ានៅភ្នំពេញដែលបានឲ្យយើងខ្ចីថ្មកាមេរ៉ាមួយគ្រាប់បន្ថែមលើអ្វីដែលយើងមាន សម្រាប់ទុក Reserve។
-ដោយលែកសមាជិកក្រុមរបស់យើងបានព្យាយាមឆ្លៀតពេលផ្ទាល់ខ្លួនដើម្បីចូលរួមផលិតទោះជាពួកគាត់រវល់យ៉ាងណាក៏ដោយ។
- ការស្វែងរកទីតាំសម្រាប់ថតខ្ញុំត្រូវជិះស្វែងរកយ៉ាងច្រើនកន្លែង ដូចជានៅ ម្តុំស្ទឹងមានជ័យ, ម្តុំ ទួលសង្កែ, ទួលគោក រហូតដល់យើងរកបានកន្លែងមួយដែលល្អដែលអាចនិយាយបានថាវាស៊ីនឹងសាច់រឿងរបស់យើង តែជាអកុសលម្ចាស់ផ្ទះគាត់មិនអនុញ្ញាតិឲ្យថតទោះបីជាយើងព្យាយាមពន្យល់ហេតុផលយ៉ាងណាក៏ដោយ.។ តែទោះជាយ៉ាងណាទេវត្តាក៏មិនបិទភ្នែកឃើញពួកយើងជិះហាលថ្ងៃដែរ ហើយយើងក៏បានប្រទះឃើញផ្ទះមួយទៀតនៅក្បែរនោះដែលជាទីតាំងយើងថតនៅរឿង ចិញ្ចៀននេះឡើង​ ហើយក៏មានការសហការល្អពីលោកអ៊ំស្រីដែលគាត់ជាតួយាយក្នុងរឿងនេះផងដែរ។






៣. ការកាត់ត និង សម្លេង



ខ្ញុំបានចំណាយពេល២សប្តាហ៍ដើម្បីកាត់តបញ្ចូលប្លង់ទាំងអស់នៃសាច់រឿង ហើយក៏ចែករំលែកទៅសមាជិកទាំងអស់មើល តែពួកគាត់មានអារម្មណ៍ថាវាមិនទាន់បានល្អនៅខ្វះខាតច្រើន។ បន្ទាប់មកយើងក៏ព្យាយាមជួសប្លង់បន្ថែមទៀត ដើម្បីឲ្យសាច់រឿងកាន់តែប្រសើរ។ ការពិតទៅយើងព្យាយាម ថតសម្លេងតួរឡើងវិញដែរ តែដោយសារពេលនោះគៀកនឹងពិធីបុណ្យភ្ជុំបិណ្ឌពេក ចឹងយើងគ្មានពេលណាមួយគ្រប់គ្នាគឺរវល់ ដូចច្នេះយើងក៏សម្រេចចិត្ត កាត់សម្លេងដើម។



៣. ការព្យាយាមគង់បានសម្រេច

ទីបំផុតរឿង "ចិញ្ចៀន" បានទទួលជ័យលេភីលេខ១ ប្រចាំ ព្រឹត្តិការណ៍ Bayon Short film Contest 2014.
វាមិនមែនជាមោទនភាពដែលបានទទួលយកនៅរង្វាន់តែមួួយមុខនោះទេ គឺយើងសប្បាយចិត្តដែលអ្វីដែលបានព្យាយាមកន្លងមកបានទទួលនៅលទ្ធផល ព្រមទាំងមានការគាំទ្រពីទស្សនិកជន និងជាវីដេអូអប់រំប្រចាំឆ្នាំផងដែរ.....







ទស្សនាវីដេអូ សកម្មភាពចាប់ផ្តើមផលិតរហូតដល់ទទួលបានជ័យលេភីលេខ១